សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។
ជនគណនា 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពេលដែលញែកខ្លួនជាអ្នកណាសារីត គេញែកខ្លួនជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច អាល់គីតាប ក្នុងអំឡុងពេលដែលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាបរិសុទ្ធ ជូនអុលឡោះតាអាឡា។ |
សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។
ប្រសិនបើមានអ្នកណាម្នាក់ស្លាប់ភ្លាមមួយរំពេចនៅជិតខ្លួន ធ្វើឲ្យសៅហ្មងដល់សក់ដែលបានញែកជាបរិសុទ្ធ នោះគេត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានជម្រះខ្លួនឲ្យបានស្អាត គឺត្រូវកោរសក់នៅថ្ងៃទីប្រាំពីរ។
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន
ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។