គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
ជនគណនា 6:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់អើរ៉ុននឹងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា អាល់គីតាប «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រអែលដូចតទៅ: |
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
លោកយ៉ូសែបនាំលោកយ៉ាកុបជាឪពុកចូលទៅគាល់ផារ៉ោនដែរ ហើយលោកយ៉ាកុបក៏ថ្វាយពរដល់ផារ៉ោន។
នៅថ្ងៃនោះ លោកឲ្យពរដល់ក្មេងទាំងពីរថា៖ «ដោយសារឯង អ៊ីស្រាអែលនឹងឲ្យពរគ្នាថា "សូមព្រះទ្រង់ប្រោសប្រទានឲ្យអ្នក បានដូចជាអេប្រាអិម និងម៉ាណាសេ"» គឺយ៉ាងនេះឯង ដែលលោកបានដាក់អេប្រាអិម មុនម៉ាណាសេ។
ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា៖
ឯកូនរបស់អាំរ៉ាម គឺលោកអើរ៉ុន និងលោកម៉ូសេ ហើយលោកអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជារៀងរហូត ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយព្រះអង្គ ហើយសរសើរតម្កើងដល់ព្រះនាមព្រះអង្គតទៅ។
រួចមកពួកសង្ឃ និងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយព្រះអង្គក៏ទទួលស្តាប់តាម។
លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
នៅគ្រានោះ ព្រះយេហូវ៉ាបានញែកកុលសម្ព័ន្ធលេវីចេញ ទុកសម្រាប់សែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ព្រមទាំងឲ្យពរដោយក្នុងនាមព្រះអង្គ រហូតមកដល់សព្វថ្ងៃ។
បន្ទាប់មក ពួកសង្ឃ ជាកូនចៅលេវី ត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានជ្រើសរើសឲ្យបម្រើព្រះអង្គ និងឲ្យពរក្នុងព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងការវាយតប់គ្នាទាំងប៉ុន្មាន នោះស្រេចនឹងអ្នកទាំងនោះអារកាត់ចុះ។
នេះជាពរដែលលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ បានឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែល មុននឹងលោកស្លាប់។
លោកម៉ិលគីស្សាដែក ជាស្តេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត បានជួបលោកអ័ប្រាហាំ ក្រោយពីបានបំផ្លាញពួកស្តេចនានា ហើយក៏បានជូនពរលោក
ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។
សូមព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត មកពីព្រះដ៏ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះវរបិតា ស្ថិតនៅជាមួយយើងក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។