ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។
ជនគណនា 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវយកតង្វាយទាំងនោះ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់អ្នកនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យសង្ឃយកទាំងអស់ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាប នឹងដង្វាយដុតរបស់អ្នកនោះដែរ អាល់គីតាប អ៊ីមុាំយកជំនូនទាំងនោះទៅជូនអុលឡោះតាអាឡា ព្រមទាំងធ្វើគូរបានរំដោះបាប និងគូរបានដុត។ |
ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។
ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។
ពួកលេវីត្រូវដាក់ដៃលើក្បាលគោទាំងពីរ ហើយ ត្រូវថ្វាយមួយជាតង្វាយលោះបាប និងមួយទៀតជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីរំដោះពួកលេវីឲ្យរួចពីបាប។