ជនគណនា 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាសាជាថ្មី ហើយត្រូវយកកូនចៀមអាយុមួយខួប មកថ្វាយជាតង្វាយលើកលែងទោស ដ្បិតពេលមុនត្រូវទុកជាអាសាបង់ ព្រោះសក់ដែលបានញែកជាបរិសុទ្ធនោះបានសៅហ្មងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ត្រូវចាប់ផ្ដើមញែកខ្លួនថ្វាយព្រះអម្ចាស់ ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាជាថ្មីទៀត ហើយត្រូវយកកូនចៀម អាយុ១ខួប មកសំរាប់ជាដង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្ដីបរិសុទ្ធខ្លួនហើយ។ អាល់គីតាប គាត់ត្រូវចាប់ផ្តើមញែកខ្លួនជូនអុលឡោះតាអាឡា ដោយគិតពេលវេលាសាជាថ្មី គឺជូនកូនចៀមមួយអាយុមួយខួប ជាជំនូនសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។ |
តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
សង្ឃត្រូវយកកូនចៀមដែលសម្រាប់ថ្វាយដោយព្រោះការរំលង និងប្រេងមួយកំប៉ុង ទៅថ្វាយជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា។
ហើយត្រូវនាំយកតង្វាយ ដែលសម្រាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញីមួយពីហ្វូងចៀម ឬពពែ សម្រាប់ជាតង្វាយលោះបាប រួចសង្ឃត្រូវថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។
ប៉ុន្តែ ប្រសិនបើអ្នកណាខ្វះខាត គ្មានល្មមនឹងយកកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយសម្រាប់ជាតង្វាយដុត។
សង្ឃត្រូវថ្វាយមួយជាតង្វាយលោះបាប ហើយមួយទៀតជាតង្វាយដុត ដើម្បីធ្វើពិធីរំដោះអ្នកនោះឲ្យរួចពីបាប ព្រោះគេមានកំហុសដោយសារតែសាកសព។ គេត្រូវញែកសក់របស់ខ្លួនជាបរិសុទ្ធនៅថ្ងៃនោះឯង
នេះជាវិន័យរបស់អ្នកណាសារីត ក្នុងវេលាដែលការញែកខ្លួនជាបរិសុទ្ធនោះផុតកំណត់ គេត្រូវនាំអ្នកនោះមកកាន់ទ្វារចូលត្រសាលជំនុំ
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឥឡូវនេះ ចូរធ្វើពិធីនេះសិនចុះ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ ដើម្បីឲ្យបានសម្រេចគ្រប់ទាំងសេចក្តីសុចរិត» លោកក៏យល់ព្រម។
ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។
ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យបាត់ផលដែលអ្នករាល់គ្នាបានធ្វើ គឺឲ្យបានទទួលរង្វាន់ពេញលេញវិញ។