ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
ជនគណនា 5:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះប្តីត្រូវនាំប្រពន្ធខ្លួនទៅជួបសង្ឃ ទាំងយកតង្វាយជាម្សៅឱកមួយតៅសម្រាប់នាងផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយនៃការប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបបូជាចារ្យ ទាំងនាំយកម្សៅបីគីឡូក្រាម ជាតង្វាយសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាតង្វាយនៃការប្រច័ណ្ឌ និងជាតង្វាយចង់ដឹងការពិតអំពីកំហុសមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប្ដីត្រូវនាំប្រពន្ធខ្លួនទៅឯសង្ឃ ព្រមទាំងយកដង្វាយ ជាម្សៅឱក១ខ្ញឹងសំរាប់ប្រពន្ធផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាដង្វាយខាងឯសេចក្ដីប្រចណ្ឌ ទុកជាដង្វាយរំឭក សំរាប់នឹងរំឭកពីអំពើដ៏លាមក អាល់គីតាប ក្នុងករណីណាក៏ដោយ ប្ដីត្រូវតែនាំប្រពន្ធទៅជួបអ៊ីមុាំ ទាំងនាំយកម្សៅបីគីឡូក្រាម ជាជំនូនសម្រាប់នាងទៅជាមួយផង។ បុរសនោះមិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបលើម្សៅឡើយ ព្រោះគ្រាន់តែជាជំនូននៃការប្រច័ណ្ឌ និងជាជំនូនចង់ដឹងការពិតអំពីកំហុសមួយ។ |
ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
ប៉ុន្តែ សាសន៍របស់អ្នកនឹងមើលសេចក្ដីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ ស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេ។
ពួកវង្សអ៊ីស្រាអែលនឹងលែងទុកចិត្តគេទៀត ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ដូច្នេះ ខ្ញុំក៏ទិញនាងមកវិញ ដោយសាច់ប្រាក់ដប់ប្រាំសេកែល និងស្រូវឱកមួយថាំងកន្លះ ព្រមទាំងស្រាទំពាំងបាយជូរមួយរង្វាល់។
ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «បើកាលណាអ្នកណាចង់ថ្វាយតង្វាយដល់ព្រះយេហូវ៉ា ត្រូវតែយកតង្វាយមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្ត លាយប្រេង ព្រមទាំងដាក់កំញានផង
បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលកពីរ ឬព្រាបជំទើរពីរបានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្តមួយខ្ញឹង មកទុកជាតង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាតង្វាយសម្រាប់លោះបាប