ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មុខងារ​របស់​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ គឺ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​បរិសុទ្ធ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​កេហាត់​បំពេញ​មុខងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ខាង​ឯ​របស់​បរិសុទ្ធ​បំផុត

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​កេហាត់​បំពេញ​មុខ​ងារ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។

សូមមើលជំពូក



ជន‌គណនា 4:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះបាទ​ដាវីឌ​ញែក​គេ​ចេញ​ជា​វេន​តាម​ពួក​វង្ស​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។


បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ ទាំង​លី‌សែង​វត្ថុ​ដ៏​បរិសុទ្ធ​ទៅ​ជា‌មួយ ហើយ​អ្នក​មុន​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​ពេល​គេ​ទៅ​ដល់។


ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។


ត្រូវ​ចាត់​ចែង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ហើយ​មិន​ត្រូវ​ស្លាប់ គឺ​ពេល​ណា​គេ​ចូល​ទៅ​ជិត​វត្ថុ​ដ៏​បរិសុទ្ធ​បំផុត នោះ​អើរ៉ុន និង​កូនៗ​របស់​គាត់ ត្រូវ​ចូល​ទៅ ហើយ​ប្រគល់​ការ‌ងារ​ឲ្យ​គេ​ទទួល​បន្ទុក​រៀងៗ​ខ្លួន។


ពូជ​អំបូរ​គើសុន​មាន​មុខ​ងារ​បម្រើ និង​លី‌សែង​ដូច​តទៅ៖


ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន។


ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន។


ពេល​ត្រូវ​រើ​ជំរំ អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន​ដែល​បិទ​បាំង យក​ទៅ​គ្រប់​លើ​ហិប​នៃ​សេចក្ដី‌សញ្ញា


ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​គេ​មាន​ភារ‌កិច្ច​លី​សែង​វត្ថុ​ដ៏​បរិសុទ្ធ​នៅ​លើ​ស្មា។


ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។