រនាំងទីលាន រនាំងបាំងទ្វារចូលទីលានដែលនៅព័ទ្ធជុំវិញរោងឧបោសថ និងអាសនា ខ្សែសន្ធឹង និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ជាមួយ។ គេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យគេធ្វើ។
ជនគណនា 4:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុខងាររបស់កូនចៅគើសុនក្នុងការលីសែង និងការទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺនៅក្រោមបង្គាប់របស់អើរ៉ុន និងកូនៗរបស់គាត់។ អ្នកត្រូវចាត់ចែងឲ្យគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលគេត្រូវលីសែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន នឹងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់ អាល់គីតាប ហារូន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ |
រនាំងទីលាន រនាំងបាំងទ្វារចូលទីលានដែលនៅព័ទ្ធជុំវិញរោងឧបោសថ និងអាសនា ខ្សែសន្ធឹង និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ជាមួយ។ គេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យគេធ្វើ។
នេះហើយជាមុខងាររបស់ពូជអំបូរគើសុននៅក្នុងត្រសាលជំនុំ ហើយការទទួលខុសត្រូវរបស់គេ គឺនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។
ដូចព្រះអង្គមានព្រះបន្ទូល តាមរយៈមាត់ពួកហោរាបរិសុទ្ធ របស់ព្រះអង្គពីជំនាន់ដើម
ខ្ញុំសូមសរសើរអ្នករាល់គ្នា ព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់តាមសេចក្តីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា។