ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ
ជនគណនា 4:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងទីលាន រនាំងបាំងទ្វារចូលទីលានដែលនៅព័ទ្ធជុំវិញរោងឧបោសថ និងអាសនា ខ្សែសន្ធឹង និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ជាមួយ។ គេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យគេធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា នឹងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ អាល់គីតាប ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលានក្រណាត់នៅជុំវិញជំរំសក្ការៈ និងអាសនៈខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតំរូវឲ្យធ្វើ។ |
ត្រូវធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ សម្រាប់បាំងទីលានម្ខាងនោះ
លោកធ្វើទីលាន នៅប៉ែកខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ សម្រាប់បាំងទីលានប្រវែងមួយរយហត្ថ
មុខងាររបស់កូនចៅគើសុនក្នុងការលីសែង និងការទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺនៅក្រោមបង្គាប់របស់អើរ៉ុន និងកូនៗរបស់គាត់។ អ្នកត្រូវចាត់ចែងឲ្យគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលគេត្រូវលីសែង។