ជនគណនា 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូររាប់ចំនួនកូនចៅគើសុនដែរ តាមវង្សានុវង្សរបស់ឪពុក និងតាមពូជអំបូរគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ អាល់គីតាប «ចូរធ្វើបញ្ជីរាយឈ្មោះកូនចៅគើសូនដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ |
ត្រូវរាប់ពួកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន។