ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ មិន​ត្រូវ​ផ្ទេរ​មត៌ក​ពី​កុល‌សម្ព័ន្ធ​មួយ ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត​ឡើយ ដ្បិត​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​នៅ​ជាប់​នឹង​មត៌ក​របស់​គេ​រៀង​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ មរដក​ណា​មួយ​នឹង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ពី​ព្រោះ​ត្រូវ​ឲ្យ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ជាប់​នឹង​មរដក​របស់​គេ​រៀង​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មិន​ត្រូវ​ផ្ទេរពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។

សូមមើលជំពូក



ជន‌គណនា 36:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ណា‌បោត​ទូល​តប​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់​កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មត៌ក​របស់​បុព្វ‌បុរស​ទូល‌បង្គំ​ដល់​ព្រះ‌ករុណា​ឡើយ»។


ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ


ដើម្បី​កុំ​ឲ្យ​មត៌ក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត ដ្បិត​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ត្រូវ​រក្សា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។


គ្រប់​ទាំង​កូន​ស្រី​ដែល​ទទួល​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណាមួយ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​តែ​រៀបការ​ជា‌មួយ​បុរស​ដែល​មក​ពី​ពូជ​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​អាច​កាន់​កាប់​មត៌ក​របស់​ឪពុក​គេ​រៀង​ខ្លួន។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ប្រជា‌ជន​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។


សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ​សណ្តាប់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បន្តិច ប្រសិន‌បើ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ទ្រង់​ទទួល​តង្វាយ​មួយ​ចុះ តែ​បើ​ជា​ពួក​មនុស្ស​ទេ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មត៌ក​របស់​ព្រះ‌យេហូវ៉ា​ហើយ ដោយ​ថា "ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ"។