Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ មរដក​ណា​មួយ​នឹង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ពី​ព្រោះ​ត្រូវ​ឲ្យ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ជាប់​នឹង​មរដក​របស់​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ មិន​ត្រូវ​ផ្ទេរ​មត៌ក​ពី​កុល‌សម្ព័ន្ធ​មួយ ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត​ឡើយ ដ្បិត​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​នៅ​ជាប់​នឹង​មត៌ក​របស់​គេ​រៀង​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មិន​ត្រូវ​ផ្ទេរពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង




ជន‌គណនា 36:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ណាបោត​ទូល​តប​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ទូលបង្គំ​ថ្វាយ​មរដក​របស់​ពួក​ឰយុកោ​ទូលបង្គំ ដល់​ព្រះ‌ករុណា​ឡើយ


នោះ​ពួក​កូន​ស្រី​ស្លូផិហាត​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ


យ៉ាង​នោះ​មរដក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​មិន​ត្រូវ​រើ​ចេញ​ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ដ្បិត​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន


ហើយ​គ្រប់​ទាំង​កូន​ស្រី​ណា​ដែល​ស៊ី​មរដក​ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ណា​មួយ នោះ​ត្រូវ​តែ​យក​ប្ដី​ក្នុង​គ្រួសារ​របស់​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ខ្លួន ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស៊ី​មរដក​របស់​ពួក​ឰយុកោ​គេ​រៀង​ខ្លួន


នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តាជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។


ដូច្នេះ សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​បន្តិច បើ​សិន​ជា​គឺ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូលបង្គំ នោះ​សូម​ឲ្យ​ទ្រង់​ទទួល​ដង្វាយ​១​ចុះ តែ​បើ​គឺ​ជា​ពួក​មនុស្ស​ជាតិ​វិញ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូលបង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មរដក​ផង​ព្រះ‌យេហូវ៉ា​ទេ ដោយ​ថា ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម