វាលស្មៅនៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី ត្រូវវាស់ចាប់ពីកំផែងក្រុង ចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។
ជនគណនា 35:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវវាស់នៅខាងក្រៅទីក្រុង ពីរពាន់ហត្ថទៅទិសខាងកើត ពីរពាន់ហត្ថទៅទិសខាងត្បូង ពីរពាន់ហត្ថទៅទិសខាងលិច ពីរពាន់ហត្ថទៅទិសខាងជើង ហើយទីក្រុងស្ថិតនៅកណ្ដាល។ នេះនឹងបានជាវាលស្មៅសម្រាប់ឲ្យគេឃ្វាលសត្វនៅជុំវិញទីក្រុងទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសំរាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។ អាល់គីតាប រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្តាលដីនោះ។ |
វាលស្មៅនៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី ត្រូវវាស់ចាប់ពីកំផែងក្រុង ចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។
ទីក្រុងទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវី ត្រូវឲ្យមានទីក្រុងជម្រកចំនួនប្រាំមួយ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រក ហើយក្រៅពីនោះ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងចំនួនសែសិបពីរទៀតទៅគេ។
ប្រសិនបើមានពួកលេវីណាម្នាក់ ចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលគាត់កំពុងរស់នៅ ហើយមានបំណងចង់ទៅកន្លែងមួយ ដែលព្រះយេហូវ៉ានឹងជ្រើសរើស គាត់អាចទៅបាន