ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។
ជនគណនា 35:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជួនជាអ្នកដែលត្រូវសងសឹកដោយឈាម បានប្រទះឃើញនៅខាងក្រៅព្រំទីក្រុងជម្រក រួចសម្លាប់អ្នកនោះទៅ នោះគ្មានទោសដោយឈាមរបស់អ្នកនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជម្រក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជួនជាអ្នកដែលត្រូវសងសឹកនឹងឈាមបានប្រទះឃើញ នៅត្រង់ខាងក្រៅព្រំទីក្រុងពំនាក់នោះ ហើយសំឡាប់អ្នកនោះទៅ នោះគ្មានទោសនឹងឈាមអ្នកនោះឡើយ អាល់គីតាប ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ |
ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។
ប៉ុន្តែ ប្រសិនបើអ្នកដែលសម្លាប់គេនោះចេញក្រៅព្រំទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកកោននៅវេលាណា
ដ្បិតអ្នកសម្លាប់គេត្រូវរស់នៅក្នុងទីក្រុងជម្រក ដែលខ្លួនជ្រកកោននោះ រហូតដល់ពេលសម្ដេចសង្ឃស្លាប់ តែក្រោយពីសម្ដេចសង្ឃនោះស្លាប់ផុតទៅ នោះអ្នកសម្លាប់គេអាចត្រឡប់មកស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន។
ដើម្បីកុំឲ្យឈាមរបស់មនុស្សឥតទោស ខ្ចាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមកអ្នកទុកជាមត៌ក ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នក។
ប៉ុន្ដែ បើផ្លូវឆ្ងាយពេក អ្នកដែលត្រូវសងសឹកនឹងឈាម កាលកំពុងដែលមានចិត្តខឹងក្តៅ អាចនឹងដេញតាមទាន់អ្នកដែលសម្លាប់គេនោះ រួចក៏វាយអ្នកនោះសម្លាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ព្រោះមិនបានស្អប់គេពីមុន។