ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
ជនគណនា 35:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬប្រសិនបើអ្នកណាម្នាក់យកគ្រឿងឈើកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក។ ឃាតកត្រូវទទួលទោសប្រហារជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើអ្នកនោះបានប្រហារគេដោយគ្រឿងឈើដែលកាន់នៅដៃ ជាប្រដាប់ល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន អាល់គីតាប ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ |
ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
យើងនឹងជំនុំជម្រះអ្នក ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្តី ហើយកម្ចាយឈាមផង យើងនឹងទម្លាក់ឈាមទៅលើអ្នក ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ។
ប្រសិនបើអ្នកណាម្នាក់យកថ្មកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
អ្នកដែលត្រូវសងសឹកដោយឈាម គឺជាអ្នកដែលត្រូវសម្លាប់ឃាតកនោះ។ ពេលគេជួបអ្នកនោះនៅវេលាណា អ្នកដែលត្រូវសងសឹកដោយឈាម ត្រូវតែសម្លាប់អ្នកនោះចោល។