គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកូនចៅលោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងវាលស្មៅនៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
ជនគណនា 35:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមទីក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យ ត្រូវយកទីក្រុងប្រាំមួយធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជម្រក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងបណ្តាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សំរាប់ឯងរាល់គ្នា អាល់គីតាប ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជំរក។ |
គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកូនចៅលោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងវាលស្មៅនៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ
ទីក្រុងទាំងនោះនឹងបានជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលសងសឹក ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ មុនពេលជំនុំជម្រះនៅមុខក្រុមជំនុំ។
អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងបីនៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុងបីទៀតនៅក្នុងស្រុកកាណាន ធ្វើជាទីក្រុងជម្រក។
ទីក្រុងទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវី ត្រូវឲ្យមានទីក្រុងជម្រកចំនួនប្រាំមួយ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រក ហើយក្រៅពីនោះ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងចំនួនសែសិបពីរទៀតទៅគេ។
នេះហើយជាទីក្រុងជម្រកដែលបានតាំងឡើងសម្រាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្សដោយអចេតនា អាចរត់ទៅជ្រកកោននៅទីនោះ កុំឲ្យគេស្លាប់ដោយដៃរបស់អ្នកដែលសងសឹកនឹងឈាម រហូតទាល់តែមានការជំនុំជម្រះនៅមុខក្រុមជំនុំ។