យើងខ្ញុំនឹងឆ្លងទៅ ទាំងកាន់អាវុធចូលទៅក្នុងស្រុកកាណាននៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមត៌ករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ»។
ជនគណនា 34:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធមួយចំហៀងទៀតនោះ គេបានទទួលមត៌ករបស់គេនៅត្រើយទន្លេយ័រដាន់ខាងកើត ត្រង់យេរីខូរ គឺខាងទិសថ្ងៃរះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួន នៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពូជអំបូរទាំង២ ហើយនឹងពូជអំបូរ១ចំហៀងទៀតនោះ គេបានទទួលមរដករបស់គេនៅត្រើយទន្លេយ័រដាន់ខាងអាយ ទល់មុខនឹងយេរីខូរខាងកើតនេះ គឺខាងទិសថ្ងៃរះ។ អាល់គីតាប កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។ |
យើងខ្ញុំនឹងឆ្លងទៅ ទាំងកាន់អាវុធចូលទៅក្នុងស្រុកកាណាននៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមត៌ករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ»។
លោកម៉ូសេក៏ប្រគល់នគររបស់ស្ដេចស៊ីហុន សាសន៍អាម៉ូរី និងនគររបស់ស្ដេចអុក ស្រុកបាសាន គឺស្រុកទាំងមូល និងទីក្រុងទាំងប៉ុន្មានក្នុងស្រុកនោះ ព្រមទាំងដែនដីនៅជុំវិញទីក្រុងទាំងនោះ ឲ្យកូនចៅកាដ កូនចៅរូបេន និងមួយចំហៀងកុលសម្ព័ន្ធម៉ាណាសេ ដែលជាពូជពង្សរបស់យ៉ូសែប។
ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។
ដោយបណ្តេញសាសន៍នានាដែលធំ ហើយពូកែជាងអ្នក ចេញពីមុខអ្នក ដើម្បីនាំអ្នកចូលទៅ ហើយប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាមត៌ក ដូចមាននៅថ្ងៃនេះ។