ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ត្រូវ​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក ដោយ​ចាប់​ឆ្នោត​តាម​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ចែក​ចំណែក​មត៌ក​ឲ្យ​ច្រើន ហើយ​អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​ចំណែក​មតរក​ឲ្យ​តិច។ អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា អ្នក​នោះ​ត្រូវ​បាន​កន្លែង​នោះ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​មត៌ក តាម​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត តាម​គ្រួ​ឯង​នីមួយៗ ពួក​ណា​មាន​គ្នា​ច្រើន នោះ​ត្រូវ​បាន​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ត្រូវ​បាន​តិច​វិញ បើ​អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា នោះ​ត្រូវ​តែ​បាន​កន្លែង​នោះ ឯង​រាល់​គ្នា​ត្រូវ​ស៊ី​មរដក​តាម​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ឯង

សូមមើលជំពូក

អាល់គីតាប

ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក



ជន‌គណនា 33:54
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី គឺ​កុល‌សម្ព័ន្ធ​ធំ ត្រូវ​យក​ទី​ក្រុង​ច្រើន ឯ​កុល‌សម្ព័ន្ធ​តូច ត្រូវ​យក​ទី​ក្រុង​តិច។ កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ប្រគល់​មត៌ក​ឲ្យ​ពួក​លេវី តាម​ចំណែក​ដែល​ខ្លួន​បាន​ទទួល»។


ស្រុក​ទាំង​ប៉ុន្មាន​របស់​ពួក​អ្នក​ស្រុក ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​ក្រុង​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​សាសន៍​ស៊ីដូន​ទាំង​អស់។ យើង​នឹង​បណ្ដេញ​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ចូរ​គ្រាន់​តែ​បែង​ចែក​ស្រុក​ទាំង​នោះ ដល់​ពួក​អ៊ីស្រា‌អែល​ទុក​ជា​មត៌ក ដូច​យើង​បាន​បង្គាប់​អ្នក​ចុះ។


មត៌ក​ទាំង​នោះ​ត្រូវ​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធប្រាំ​បួន និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង ដោយ​ចាប់​ឆ្នោត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ហើយ​ទឹក​ដី​របស់​គេ ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប។