ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចេញ​ពី​ភ្នំ​អាបារីម​មក​ស្នាក់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ។

សូមមើលជំពូក



ជន‌គណនា 33:48
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់ ត្រង់​យេរីខូរ។


លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​ក៏​ប្រាប់​គេ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល។


រួច​ពី​យ៉ា‌ណូ‌ហា ចុះ​ទៅ​ដល់​ក្រុង​អាថា‌រ៉ូត និង​ណាអារ៉ា រហូត​ដល់​ក្រុង​យេរីខូរ ផុត​ត្រឹម​ទន្លេ​យ័រដាន់។