ហើយពីបាម៉ូត ទៅជ្រលងភ្នំដែលនៅស្ថិតនៅវាលស្រុកម៉ូអាប់ ជាប់កំពូលភ្នំពីសកា ដែលនៅពីលើវាលរហោស្ថាន ។
ជនគណនា 33:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេញពីអាលម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនេបូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីអាល់ម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីអាលម៉ូន-ឌីប្លាថែមមកស្នាក់ត្រង់ភ្នំអាបារីម នៅមុខភ្នំនេបូរ អាល់គីតាប ពួកគេចាកចេញពីអាល់ម៉ូន–ឌីបា្លថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។ |
ហើយពីបាម៉ូត ទៅជ្រលងភ្នំដែលនៅស្ថិតនៅវាលស្រុកម៉ូអាប់ ជាប់កំពូលភ្នំពីសកា ដែលនៅពីលើវាលរហោស្ថាន ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែល។
«ចូរឡើងទៅភ្នំអាបារីមនេះទៅ គឺភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងក្រុងយេរីខូរ ហើយមើលទៅស្រុកកាណាន ដែលយើងឲ្យទុកជាកេរអាករដល់ប្រជាជនអ៊ីស្រាអែលចុះ។
បន្ទាប់មក លោកម៉ូសេបានឡើងពីវាលទំនាបស្រុកម៉ូអាប់ ទៅភ្នំនេបូរ ត្រង់ដល់កំពូលពីសកា ដែលទល់មុខនឹងក្រុងយេរីខូរ ហើយព្រះយេហូវ៉ាបានបង្ហាញឲ្យលោកឃើញស្រុកទាំងអស់ គឺទឹកដីស្រុកកាឡាត រហូតដល់ក្រុងដាន់