ជនគណនា 33:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ អើរ៉ុនដ៏ជាសង្ឃបានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប អ៊ីមុាំហារូនបានឡើងទៅលើភ្នំហោរតាមបង្គាប់របស់អុលឡោះតាអាឡា ហើយគាត់ទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិបក្រោយជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបនៅថ្ងៃទីមួយខែទីប្រាំ។ |
នៅឆ្នាំទីសែសិប ថ្ងៃទីមួយក្នុងខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោកឲ្យប្រាប់ពួកគេ
(ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅកាន់ម៉ូសេរ៉ា។ នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ។ អេលាសារ កូនរបស់លោក បានទទួលមុខងារជាសង្ឃជំនួសលោក។
អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ ហើយនឹងបានជួបជុំជាមួយដូនតារបស់អ្នក ដូចអើរ៉ុនបងរបស់អ្នកបានស្លាប់នៅលើភ្នំហោរ ហើយបានជួបជុំជាមួយដូនតារបស់គាត់ដែរ