គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។
ជនគណនា 32:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានមកពួកគេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្តេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែល មិនឲ្យគេឆ្លងទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះ អាល់គីតាប ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដី ដែលអុលឡោះតាអាឡាប្រទានមកពួកគេ? |
គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។
ពេលនោះ មនុស្សដែលបានឡើងទៅជាមួយលោកពោលថា៖ «ពួកយើងពុំអាចឡើងទៅទាស់នឹងប្រជាជននេះបានទេ ដ្បិតគេខ្លាំងពូកែជាងពួកយើង»។
ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។
លោកម៉ូសេមានប្រសាសន៍ទៅកូនចៅកាដ និងកូនចៅរូបេនថា៖ «តើត្រូវឲ្យបងប្អូនរបស់អ្នករាល់គ្នាទៅច្បាំង ហើយអ្នករាល់គ្នាអង្គុយសម្ងំនៅទីនេះឬ?
ដ្បិតកាលគេបានឡើងទៅដល់ជ្រលងភ្នំអែសកុលឃើញស្រុកនោះហើយ គេបានធ្វើឲ្យកូនចៅអ៊ីស្រាអែលបាក់ទឹកចិត្ត មិនឲ្យគេចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានដល់គេ។
ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។