តែយើងខ្ញុំនឹងកាន់អាវុធជាទ័ពស្រួច នាំមុខកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងបាននាំពួកគេចូលទៅដល់ទីកន្លែងរបស់ពួកគេ។ ឯកូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំផែងរឹងមាំ ការពារពីអ្នកស្រុកនៅទីនេះ។
ជនគណនា 32:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាកាន់អាវុធសម្រាប់ច្បាំង ហើយបានបង្រ្កាបស្រុកនោះនៅមុខអ្នករាល់គ្នា នោះត្រូវប្រគល់ស្រុកកាឡាដនេះឲ្យពួកគេទុកជាកេរអាករចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកប្រាប់អ្នកទាំងនោះថា បើសិនជាពួកកូនចៅកាឌ់ នឹងពួកកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយនឹងឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាមានគ្រឿងចំបាំងប្រុងជាស្រេច ដូច្នេះ កាលណាស្រុកនោះបានចុះចាញ់នៅមុខឯងរាល់គ្នាហើយ នោះត្រូវចែកស្រុកកាឡាតនេះឲ្យដល់គេ ទុកជាកេរអាករចុះ អាល់គីតាប គាត់មានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះអុលឡោះតាអាឡា ពេលណាអ្នករាល់គ្នាដណ្តើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។ |
តែយើងខ្ញុំនឹងកាន់អាវុធជាទ័ពស្រួច នាំមុខកូនចៅអ៊ីស្រាអែល រហូតទាល់តែយើងបាននាំពួកគេចូលទៅដល់ទីកន្លែងរបស់ពួកគេ។ ឯកូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំផែងរឹងមាំ ការពារពីអ្នកស្រុកនៅទីនេះ។
ដូច្នេះ លោកម៉ូសេក៏បង្គាប់ដល់សង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធរបស់កូនចៅអ៊ីស្រាអែល អំពីដំណើររបស់គេ។
តែប្រសិនបើគេមិនកាន់អាវុធឆ្លងទៅជាមួយអ្នករាល់គ្នាទេ នោះគេត្រូវបានកេរអាករនៅក្នុងចំណោមអ្នករាល់គ្នា ក្នុងស្រុកកាណានវិញ»។
គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាកេរអាកររបស់គេ។
ស្រុកកាឡាដ និងទឹកដីរបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើរម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា
ដ្បិតលោកម៉ូសេបានចែកមត៌កឲ្យកុលសម្ព័ន្ធទាំងពីរ និងមួយចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យពួកលេវីទេ
ប៉ុន្ដែ ពួកលេវីគ្មានចំណែកក្នុងចំណោមអ្នករាល់គ្នាទេ ដ្បិតការងារជាសង្ឃរបស់ព្រះយេហូវ៉ា ជាមត៌ករបស់គេ។ ឯពួកកាដ ពួករូបេន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានទទួលមត៌ករបស់ខ្លួន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើត»។
ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែលនៅស៊ីឡូរ ក្នុងស្រុកកាណាន វិលទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ តាមបង្គាប់ព្រះយេហូវ៉ា តាមរយៈលោកម៉ូសេ។
ក្រោយពីថូឡាមក មានយ៉ាអ៊ារ ជាពួកកាឡាត បានងើបឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។
នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។