ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ជនគណនា 32:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានតែកាលែប ជាកូនរបស់យេភូនេ ក្នុងពូជកេណាស និងយ៉ូស្វេ ជាកូនរបស់នុនប៉ុណ្ណោះ ព្រោះគេបានប្រព្រឹត្តតាមយើងគ្រប់ជំពូក"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ នឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក អាល់គីតាប មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់អុលឡោះតាអាឡា ដោយចិត្តស្មោះត្រង់”។ |
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង
ប៉ុន្តែ កាលែបជាអ្នកបម្រើរបស់យើង ព្រោះគាត់មានវិញ្ញាណខុសពីអ្នកដទៃ ហើយគាត់បានប្រព្រឹត្តតាមយើងគ្រប់ជំពូក នោះយើងនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជពង្សរបស់គាត់នឹងកាន់កាប់ស្រុកនោះ។
អ្នករាល់គ្នានឹងមិនបានចូលទៅក្នុងស្រុក ដែលយើងបានស្បថថានឹងឲ្យដល់អ្នករាល់គ្នារស់នៅនោះឡើយ ចូលបានតែកាលែប ជាកូនរបស់យេភូនេ និងយ៉ូស្វេ ជាកូនរបស់នុនប៉ុណ្ណោះ។
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីពួកគេថា៖ «ពួកគេនឹងត្រូវស្លាប់នៅទីរហោស្ថាន»។ ក្នុងចំណោមពួកគេ គ្មានអ្នកណានៅសល់ឡើយ មានតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុនប៉ុណ្ណោះ។
លើកលែងតែកាលែប ជាកូនយេភូនេប៉ុណ្ណោះ។ គាត់នឹងបានឃើញស្រុកនោះ ហើយយើងនឹងឲ្យស្រុកដែលគាត់បានដើរជាន់នោះដល់គាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក"។
ដូច្នេះ អូធ្នាលជាកូនកេណាស ដែលកេណាសជាប្អូនលោកកាលែប ក៏វាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសា កូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។