លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
ជនគណនា 31:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកមេទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ នាំគ្នាចូលមកជិតលោកម៉ូសេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច នាំគ្នាចូលមកជិតលោកម៉ូសេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកមេទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺជាពួកមេលើ១ពាន់នាក់ ហើយពួកមេលើ១០០នាក់ គេក៏នាំគ្នាចូលមកឯម៉ូសេ ជំរាបថា អាល់គីតាប ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូចនាំគ្នាចូលមកជិតម៉ូសា |
លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
លោកម៉ូសេយកមួយក្នុងហាសិប ទាំងមនុស្ស ទាំងសត្វ ពីចំណែករបស់កូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យពួកលេវីដែលថែរក្សារោងឧបោសថរបស់ព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
ហើយជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំជាអ្នកបម្រើលោក បានរាប់ពលទ័ពដែលនៅក្រោមបញ្ជាយើងខ្ញុំ ពុំឃើញមានបាត់អ្នកណាម្នាក់ក្នុងពួកយើងខ្ញុំឡើយ។
បន្ទាប់មក ពួកមេដឹកនាំត្រូវសួរបណ្ដាជនថា "តើមានអ្នកណាទើបនឹងសង់ផ្ទះថ្មី ហើយមិនទាន់ឡើងផ្ទះឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតឡើងផ្ទះជំនួស។