បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
ជនគណនា 31:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានប្រគល់សួយអាករទាំងនោះ ជាតង្វាយដល់ព្រះយេហូវ៉ា ដល់សង្ឃអេលាសារ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេប្រគល់ជយភណ្ឌដែលញែកជាតង្វាយរបស់ព្រះអម្ចាស់ ទៅបូជាចារ្យអេឡាសារ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ប្រគល់សួយអាករទាំងនោះ ដែលជាដង្វាយលើកចុះឡើងរបស់ព្រះយេហូវ៉ា ដល់អេលាសារដ៏ជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ អាល់គីតាប ម៉ូសាប្រគល់ជ័យភ័ណ្ឌដែលញែកជាជំនូនរបស់អុលឡោះតាអាឡា ទៅអ៊ីមុាំអេឡាសារ ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកគាត់។ |
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
គ្រប់ទាំងតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា នោះយើងបានប្រគល់ឲ្យអ្នក ព្រមទាំងកូនប្រុសកូនស្រីរបស់អ្នក ទុកជាកម្រៃរហូតតទៅ។ នេះជាសេចក្ដីសញ្ញាអំបិលដល់អ្នក និងពូជពង្សរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជារៀងរហូតតទៅ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «មើល៍ យើងបានប្រគល់ឲ្យអ្នកមើលខុសត្រូវតង្វាយដែលបានថ្វាយដល់យើង គឺតង្វាយទាំងប៉ុន្មានរបស់កូនចៅអ៊ីស្រាអែល។ យើងបានប្រគល់តង្វាយទាំងនោះឲ្យអ្នក និងកូនចៅរបស់អ្នក ទុកជាកម្រៃសម្រាប់ការងារជាសង្ឃដល់អ្នក ជារៀងរហូតតទៅ។
រីឯចំណែកពាក់កណ្ដាលទៀតរបស់កូនចៅអ៊ីស្រាអែល ដែលលោកម៉ូសេបានញែកពីពួកអ្នកដែលបានចេញទៅច្បាំង
អំណោយបរិសុទ្ធពីគ្រប់របស់ទាំងអស់ត្រូវតែជារបស់ខ្លួន តែរបស់ណាដែលគេជូនដល់សង្ឃហើយ នោះនឹងបានជារបស់សង្ឃ»។
រាល់អំណោយបរិសុទ្ធទាំងអស់របស់កូនចៅអ៊ីស្រាអែល ដែលគេនាំយកមកជូនសង្ឃ អំណោយនោះនឹងបានជារបស់គាត់។
កុំយកថង់យាម ឬយកអាវពីរ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការ សមនឹងមានអាហារបរិភោគ។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។