លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។
ជនគណនា 31:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជ័យភណ្ឌក្រៅពីអ្វីៗដែលពួកទាហានរឹបអូសយកបាន សរុបទាំងអស់មានចំនួន ចៀម ៦៧៥ ០០០ ក្បាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជយភណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ក្បាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្រៅពីរបស់អ្វីៗដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់ អាល់គីតាប ជ័យភ័ណ្ឌដែលកងទ័ពរឹបអូសយកបានមាននៅសល់ ចៀមចំនួន ៦៧៥ ០០០ ក្បាល |
លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។