គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ ហើយចម្រឹងរោង និងចម្រឹងទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
ជនគណនា 3:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងសសរទីលាននៅជុំវិញ ជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងសសរទីលាននៅជុំវិញ ជើងសសរនោះ នឹងចំរ៉ឹងហើយខ្សែទាំងប៉ុន្មានផង។ អាល់គីតាប ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចំរឹង និងខ្សែសន្ធឹងដែរ។ |
គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ ហើយចម្រឹងរោង និងចម្រឹងទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
កូនចៅម្រ៉ារី មានបន្ទុកទទួលខុសត្រូវគ្រោងរបស់រោងឧបោសថ រនុក សសរ ជើងសសរ និងប្រដាប់ប្រដារបស់គ្រឿងទាំងនោះ គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ
អស់អ្នកដែលត្រូវបោះជំរំនៅខាងកើត ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ គឺលោកម៉ូសេ និងអើរ៉ុន ព្រមទាំងកូនរបស់លោក មានបន្ទុកទទួលខុសត្រូវកិច្ចការនៅក្នុងទីបរិសុទ្ធ គឺពិធីផ្សេងៗដែលត្រូវធ្វើជួសមុខឲ្យពួកអ៊ីស្រាអែល ឯអ្នកដទៃណាដែលមកជិត នោះនឹងត្រូវស្លាប់។