តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។
ជនគណនា 3:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេលើវង្សានុវង្សនៃពូជអំបូរម្រ៉ារី គឺស៊ូរីអែល ជាកូនរបស់អ័ប៊ីហែល។ ពួកគេត្រូវបោះជំរំនៅខាងជើងរោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកដែលជាកំពូល លើពួកកូនចៅរបស់ឪពុកពួកម្រ៉ារី គឺស៊ូរីអែល ជាកូនអ័ប៊ីហែល គេត្រូវដំឡើងត្រសាលនៅខាងជើង ជាចំហៀងក្បែររោងឧបោសថ អាល់គីតាប មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងជំរំសក្ការៈ។ |
តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។
នៅខាងជើង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធដាន់ តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ
កូនចៅម្រ៉ារី មានបន្ទុកទទួលខុសត្រូវគ្រោងរបស់រោងឧបោសថ រនុក សសរ ជើងសសរ និងប្រដាប់ប្រដារបស់គ្រឿងទាំងនោះ គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ