បេតសាលាលធ្វើហិបមួយពីឈើនាងនួន មានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។
ជនគណនា 3:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបញ្ញើដែលផ្ញើទុកនឹងគេ នោះគឺជាហឹបនៃសេចក្ដីបន្ទាល់ តុ ជើងចង្កៀង អាសនាទាំង២ នឹងប្រដាប់ប្រដាទាំងប៉ុន្មានសំរាប់ទីបរិសុទ្ធ ដែលគេប្រើធ្វើការងារ ព្រមទាំងវាំងនន នឹងប្រដាប់វាំងននទាំងប៉ុន្មានដែរ អាល់គីតាប កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។ |
បេតសាលាលធ្វើហិបមួយពីឈើនាងនួន មានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។
លោកដាក់ចានក្លាំនៅចន្លោះត្រសាលជំនុំ និងអាសនា រួចដាក់ទឹកក្នុងចាននោះសម្រាប់លាងសម្អាត
អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ត្រូវធ្វើជាប្រធានលើមេដឹកនាំរបស់ពួកលេវី ហើយត្រូវមើលខុសត្រូវលើអស់អ្នកដែលថែរក្សាទីបរិសុទ្ធ។
គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។
នៅគ្រានោះ ព្រះយេហូវ៉ាបានញែកកុលសម្ព័ន្ធលេវីចេញ ទុកសម្រាប់សែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ព្រមទាំងឲ្យពរដោយក្នុងនាមព្រះអង្គ រហូតមកដល់សព្វថ្ងៃ។