ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅលោកអើរ៉ុន ជាបងប្អូនគេ ដែលសម្រាប់ការងាររបស់ព្រះវិហាររបស់ព្រះយេហូវ៉ាផង។
ជនគណនា 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទទួលខុសត្រូវរបស់កូនចៅគើសុននៅក្នុងត្រសាលជំនុំ គឺរោងឧបោសថ ត្រសាល និងគម្របត្រសាល ព្រមទាំងវាំងននទ្វារចូលត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅគើសុន នៅក្នុងត្រសាលជំនុំ នោះគឺជារោងឧបោសថ ត្រសាល នឹងគំរប ហើយនឹងវាំងននដែលនៅមាត់ទ្វារត្រសាលជំនុំ អាល់គីតាប នៅក្នុងជំរំជួបអុលឡោះតាអាឡា កូនចៅគើសូនទទួលបន្ទុកផ្នែកខាងជំរំសក្ការៈ និងជំរំព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលជំរំជួបអុលឡោះតាអាឡា |
ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅលោកអើរ៉ុន ជាបងប្អូនគេ ដែលសម្រាប់ការងាររបស់ព្រះវិហាររបស់ព្រះយេហូវ៉ាផង។
ព្រះបាទហេសេគាតែងតាំងពួកសង្ឃ និងពួកលេវីតាមផ្នែករបស់ពួកគេ គឺគ្រប់គ្នាមានការងាររៀងៗខ្លួនដែលត្រូវធ្វើ ទាំងពួកសង្ឃ និងពួកលេវី ដើម្បីថ្វាយតង្វាយដុត តង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ និងពាក្យសរសើរ នៅត្រង់ទ្វារត្រសាលរបស់ព្រះយេហូវ៉ា។
រួចលោកលាតត្រសាលបាំងរោងឧបោសថ ហើយដាក់គម្របពីលើត្រសាល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។
ក្រោយពីបានរើរោងឧបោសថរួចហើយ កូនចៅគើសុន និងកូនចៅម្រ៉ារី ដែលជាអ្នកលីសែងរោងឧបោសថនោះ ក៏នាំគ្នាចេញដំណើរ។
គេត្រូវបំពេញកិច្ចការឲ្យគាត់ និងឲ្យក្រុមជំនុំទាំងអស់នៅមុខត្រសាលជំនុំ ដើម្បីបម្រើកិច្ចការនៅក្នុងរោងឧបោសថ។
ដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលចេញដំណើរទៅឆ្ងាយ ហើយពេលគាត់ចេញពីផ្ទះ គាត់ប្រគល់អំណាចដល់ពួកបាវបម្រើ ឲ្យម្នាក់ៗមានការងាររៀងៗខ្លួន ទាំងបង្គាប់ឆ្មាំទ្វារឲ្យចាំយាមផង។
សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។
ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ