ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​របស់​លោក​អើរ៉ុន​មាន​ឈ្មោះ ណាដាប ជា​កូន​ច្បង អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​អើរ៉ុន​មាន​រាយ​នាម​ដូច​ត​ទៅ: ណាដាប់ ជា​កូន​ច្បង អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឈ្មោះ​ពួក​កូន​ទាំង​ប៉ុន្មាន​របស់​អើរ៉ុន នោះ​គឺ​ណាដាប​ជា​កូន​ច្បង​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ នឹង​អ៊ីថាម៉ារ​១

សូមមើលជំពូក

អាល់គីតាប

កូន​របស់​ហារូន​មាន​រាយ​ឈ្មោះ​ដូច​ត​ទៅ: ណាដាប ជា​កូន​ច្បង អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។

សូមមើលជំពូក



ជន‌គណនា 3:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​បែង​ចែក​ពួក​កូន​ចៅ​លោក​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​លោក​អើរ៉ុន មាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ


ប៉ុន្តែ ណាដាប និង​អ័ប៊ី‌ហ៊ូវ​ស្លាប់​មុន​ឪពុក​ទៅហើយ ឥត​មាន​កូន​ទេ ដូច្នេះ អេលា‌សារ និង​អ៊ីថា‌ម៉ារ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​វិញ។


កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ​ណាដាប អ័ប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។


ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។


អើរ៉ុន​យក​នាង​អេលី‌សេបា កូន​របស់​អ័មី‌ណាដាប់ និង​ជា​ប្អូន​របស់​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។


កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប និង​អ័ប៊ីហ៊ូវ បាន​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ពី​ក្រៅ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មិន​បាន​បង្គាប់​ឡើយ។


រួច​លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​អើរ៉ុន​ដែល​នៅ​សល់​ថា៖ «ចូរ​យក​តង្វាយ​ម្សៅ​ដែល​សល់​ពី​តង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិ‌ភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​តង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត។


អើរ៉ុន​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ។