«ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។
ជនគណនា 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មើល៍ យើងបានយកពួកលេវីចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ជាស្នងជំនួសកូនច្បងទាំងអស់ដែលកើតពីផ្ទៃ ក្នុងចំណោមពួកអ៊ីស្រាអែល។ ពួកលេវីជាចំណែករបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអញ មើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ អាល់គីតាប «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល |
«ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។
មើល៍ យើងបានយកពួកលេវីជាបងប្អូនរបស់អ្នក ចេញពីចំណោមកូនចៅអ៊ីស្រាអែលប្រគល់ឲ្យអ្នក ដ្បិតគេបានថ្វាយដល់ព្រះយេហូវ៉ាហើយ ដើម្បីបម្រើការងារក្នុងត្រសាលជំនុំ។
ប៉ុន្តែ អ្នកត្រូវយកពួកលេវីសម្រាប់យើង ជាស្នងអស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល យើងជាព្រះយេហូវ៉ា ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងអស់ទាំងកូនច្បងក្នុងចំណោមសត្វរបស់ពួកអ៊ីស្រាអែលដែរ»។
«ចូរយកពួកលេវីជាស្នងអស់ទាំងកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងហ្វូងសត្វរបស់គេដែរ ដ្បិតពួកលេវីជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា។
អ្នកត្រូវញែកពួកលេវីចេញពីកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
ដ្បិតយើងបានញែកគេទាំងស្រុងជារបស់យើង ពីចំណោមកូនចៅអ៊ីស្រាអែលហើយ យើងបានទទួលគេជារបស់យើង ជាស្នងអស់ទាំងកូនច្បងដែលកើតពីពោះម្តាយ គឺអស់ទាំងកូនច្បងរបស់កូនចៅអ៊ីស្រាអែល។