រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូង រហូតដល់ថ្ងៃចុងបំផុត លោកក៏អាននៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ គេប្រារព្ធពិធីបុណ្យនោះអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី មានការប្រជុំយ៉ាងឱឡារិក តាមបញ្ញត្តិ។
ជនគណនា 29:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំបី អ្នករាល់គ្នាត្រូវមានការប្រជុំយ៉ាងឱឡារិក អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៨ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំមុតមាំ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ អាល់គីតាប នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ |
រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូង រហូតដល់ថ្ងៃចុងបំផុត លោកក៏អាននៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ គេប្រារព្ធពិធីបុណ្យនោះអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី មានការប្រជុំយ៉ាងឱឡារិក តាមបញ្ញត្តិ។
ក្នុងប្រាំពីរថ្ងៃនោះ អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃប្រាំបី ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់អ្នករាល់គ្នា នោះត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នេះជាការប្រជុំយ៉ាងឱឡារិក មិនត្រូវធ្វើការអ្វីឡើយ។
នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ នេះជាថ្ងៃសម្រាប់ឲ្យអ្នករាល់គ្នាផ្លុំត្រែ
នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ អ្នករាល់គ្នាត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ។
ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។
ត្រូវថ្វាយតង្វាយដុត គឺតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបល្អឥតខ្ចោះ ចំនួនប្រាំពីរ