ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 27:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​ឈ្មោះ​ឪពុក​របស់​យើង​ខ្ញុំ​ត្រូវ​ដក​ចេញ​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​ដូច្នេះ? សូម​ចែក​កេរ‌អាករ​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ បាត់​ចេញ​ពី​ពួក​គ្រួ​គាត់​ទៅ ដោយ​ព្រោះ​តែ​គ្មាន​កូន​ប្រុស​ដូច្នេះ ហេតុ​នេះ សូម​ឲ្យ​យើង​ខ្ញុំ​បាន​កេរ‌អាករ នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង

សូមមើលជំពូក

អាល់គីតាប

មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក



ជន‌គណនា 27:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។


ប៉ុន្តែ លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ក្តៅ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ?


ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។


«ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​នៅ​ក្នុង​ចំណោម​ពួក​កូរេ ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ។


លោក​ម៉ូសេ​ក៏​នាំ​យក​រឿង​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌យេហូវ៉ា។


នាង​ទាំង​នោះ​បាន​មក​ជួប​សង្ឃ​អេលា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ ជម្រាប​ថា៖ «ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រគល់​មត៌ក​មក​ពួក​នាង​ខ្ញុំ ដូច​ពួក​បង​ប្អូន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ»។ ដូច្នេះ លោក​ក៏​ចែក​មត៌ក​ឲ្យពួក​នាង ក្នុង​ចំណោមញាតិ​សន្តាន​ប្រុសៗរបស់​ឪពុក​នាង តាម​បង្គាប់​ព្រះ‌យេហូវ៉ា។