ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់
ជនគណនា 27:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ដាក់ដៃលើយ៉ូស្វេ ហើយប្រគល់មុខងារដល់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាក់ដៃលើលោកយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ដាក់ដៃលើលោក ហើយប្រគល់សេចក្ដីបង្គាប់ដល់លោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ អាល់គីតាប គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ |
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់
ចូរឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងអស់ រួចត្រូវប្រគល់មុខងារដល់គាត់ នៅចំពោះមុខពួកគេ។
លោកម៉ូសេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោក។ គាត់បាននាំយ៉ូស្វេមកឈរនៅចំពោះមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងមូល
នៅវេលានោះ ខ្ញុំបានបង្គាប់យ៉ូស្វេថា "ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើចំពោះស្តេចទាំងពីរនេះហើយ ព្រះយេហូវ៉ាក៏នឹងធ្វើចំពោះទាំងនគរទាំងប៉ុន្មានដែលអ្នកនឹងឆ្លងចូលទៅយ៉ាងនោះដែរ។
ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។