ពេលពួកហោរាពីក្រុងយេរីខូរឈរមើលឃើញពីត្រើយម្ខាង គេពោលថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ» ពួកគេបានមកទទួលលោក ហើយក្រាបចុះដល់ដីនៅចំពោះលោក។
ជនគណនា 27:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវប្រគល់អំណាចរបស់អ្នកដល់គាត់ ដើម្បីឲ្យក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាបានប្រតិបត្តិតាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក អាល់គីតាប ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រអែលទាំងមូលដឹងឮផង។ |
ពេលពួកហោរាពីក្រុងយេរីខូរឈរមើលឃើញពីត្រើយម្ខាង គេពោលថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ» ពួកគេបានមកទទួលលោក ហើយក្រាបចុះដល់ដីនៅចំពោះលោក។
នោះព្រះបាទសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ បិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់។
ព្រះយេហូវ៉ាក៏តម្កើងព្រះបាទសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
យើងនឹងចុះមកនិយាយជាមួយអ្នកនៅទីនោះ ហើយយើងនឹងយកវិញ្ញាណខ្លះ ដែលស្ថិតលើអ្នក ទៅដាក់លើគេ នោះគេនឹងជួយផ្ទុកបន្ទុកប្រជាជនទាំងនេះជាមួយអ្នក ដើម្បីកុំឲ្យអ្នកផ្ទុកបន្ទុកទាំងអស់នេះតែម្នាក់ឯង។
ចូរឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងអស់ រួចត្រូវប្រគល់មុខងារដល់គាត់ នៅចំពោះមុខពួកគេ។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើអ្នក បណ្ដាលជាខ្លាំង អ្នកនឹងថ្លែងទំនាយជាមួយគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ។
ដូច្នេះ ក៏កើតមកយ៉ាងនោះមែន កាលលោកសូលបានបែរចេញពីលោកសាំយូអែលទៅ នោះព្រះបំផ្លាស់បំប្រែចិត្តគាត់ ហើយទីសម្គាល់ទាំងនោះ ក៏កើតមកនៅថ្ងៃនោះ។