ជនគណនា 27:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូន នោះត្រូវប្រគល់មត៌ករបស់គាត់ ទៅឲ្យសាច់ញាតិជិតជាងគេក្នុងអំបូររបស់គាត់ ហើយអ្នកនោះនឹងទទួលមត៌កនេះ។ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តិដល់កូនចៅអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ"»។
សូមមើលជំពូក
ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
សូមមើលជំពូក
តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
សូមមើលជំពូក
ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រអែលត្រូវអនុវត្តតាមគោលការណ៍នេះជាហ៊ូកុំ ស្របនឹងបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
សូមមើលជំពូក