អើរ៉ុនយកនាងអេលីសេបា កូនរបស់អ័មីណាដាប់ និងជាប្អូនរបស់ណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។
ជនគណនា 26:61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯណាដាប និងអ័ប៊ីហ៊ូវបានស្លាប់នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯណាដាប នឹងអ័ប៊ីហ៊ូវនេះ គេបានស្លាប់ទៅក្នុងកាលដែលយកភ្លើងដទៃ មកថ្វាយនៅចំពោះព្រះយេហូវ៉ា អាល់គីតាប លោកណាដាប និងលោកអប៊ីហ៊ូវបានស្លាប់នៅពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈទៅជូនអុលឡោះតាអាឡា។ |
អើរ៉ុនយកនាងអេលីសេបា កូនរបស់អ័មីណាដាប់ និងជាប្អូនរបស់ណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។
ណាដាប និងអ័ប៊ីហ៊ូវ បានស្លាប់នៅចំពោះព្រះយេហូវ៉ា នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា នៅទីរហោស្ថានស៊ីណាយ អ្នកទាំងពីរនេះគ្មានកូនទេ។ អេលាសារ និងអ៊ីថាម៉ារ បានបម្រើការងារជាសង្ឃ នៅចំពោះអើរ៉ុន ជាឪពុករបស់គេ។