Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

62 ចំនួន​អស់​អ្នក​ដែល​គេ​បាន​រាប់មាន ២៣ ០០០ នាក់ គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ដ្បិត​គេ​មិន​បាន​រាប់​បញ្ជូល​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​គ្មាន​កេរ‌អាករ​ដែល​ត្រូវ​ចែក​ឲ្យ​ពួកគេ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

62 ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០​នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរ‌មត៌ក ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

62 នោះ​ពួក​លេវី​ដែល​បាន​រាប់​ហើយ មាន​ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ គឺ​ជា​ប្រុសៗ​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ដ្បិត​គេ​មិន​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ពី​ព្រោះ​គេ​គ្មាន​ចំណែក​មរដក​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

62 ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរ‌មត៌ក​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 26:62
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ គេ​មិន​បាន​រាប់​ពួក​លេវី តាម​កុល‌សម្ព័ន្ធ​របស់​ឪពុក​គេ​ជា‌មួយ​អ្នក​ឯ​ទៀត​ទេ។


«មាន​តែ​កុល‌សម្ព័ន្ធ​លេវី​មួយ​ទេ ដែល​អ្នក​មិន​ត្រូវ​រាប់ ក៏​មិន​ត្រូវ​ជំរឿន​ពួក‌គេ ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯទៀតៗ​ឡើយ។


នេះ​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​បាន​រាប់។ លោក​បាន​រាប់​ប្រជាជន​អ៊ីស្រា‌អែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។


ពួក​លេវី​ទាំង​អស់ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់​តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ​របស់​គេ គឺ​ប្រុសៗ​ទាំង​អស់​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង សរុប​ទាំង​អស់​មាន​ចំនួន ២២ ០០០ នាក់។


មុខ​ងារ​របស់​កូន​ចៅ​គើសុន​ក្នុង​ការ​លី‌សែង និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​នៅ​ក្រោម​បង្គាប់​របស់​អើរ៉ុន និង​កូនៗ​របស់​គាត់។ អ្នក​ត្រូវ​ចាត់‌ចែង​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​លី​សែង។


ចំនួន​អ្នក​ទាំង​នោះ​មាន ៨ ៥៨០ នាក់។


ដូច្នេះ ពួក​លេវី​គ្មាន​ចំណែក គ្មាន​មត៌ក​ជា‌មួយ​ពួក​បង​ប្អូន​របស់​ខ្លួន​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​មត៌ក​របស់​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ហើយ)។


មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ ដ្បិត​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​មត៌ក​របស់​គេ ដូចព្រះ‌អង្គ​បាន​បង្គាប់។


ប៉ុន្ដែ ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជា​មត៌ក​របស់​គេ ដូច​ព្រះ‌អង្គ​បាន​បង្គាប់។


ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មត៌ក​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​មួយ​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ពួក​លេវី​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម