អាំរ៉ាមយកនាងយ៉ុកិបិតជាម្តាយមីងធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេ ហើយអាំរ៉ាមមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។
ជនគណនា 26:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពូជអំបូររបស់លេវី ពូជពង្សរបស់លិបនី ពូជពង្សរបស់ហេប្រុន ពូជពង្សរបស់ម៉ាស់លី ពូជពង្សរបស់មូស៊ី ពូជពង្សរបស់កូរេ។ កេហាត់ជាឪពុករបស់អាំរ៉ាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអំបូរឯទៀតៗនៃកូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពួកគ្រួរបស់លេវី គឺជាគ្រួលិបនី១ គ្រួហេប្រុន១ គ្រួម៉ាស់លី១ គ្រួមូស៊ី១ គ្រួកូរេ១ ឯកេហាត់គាត់បង្កើតអាំរ៉ាម អាល់គីតាប រីឯអំបូរឯទៀតៗនៃកូនចៅលេវី មានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ |
អាំរ៉ាមយកនាងយ៉ុកិបិតជាម្តាយមីងធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេ ហើយអាំរ៉ាមមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។
កូនរបស់កូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ អ្នកទាំងនេះជាក្រុមគ្រួសាររបស់កូរេ។
ថ្ងៃមួយ កូរេជាកូនរបស់យីតសារ ជាចៅរបស់កេហាត់ ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាប ព្រមទាំងអូន ជាកូនរបស់ពេលេត ក្នុងពូជពង្សរូបេន
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។