ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។
ជនគណនា 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាមទូលទៅបាឡាកថា៖ «តើទូលបង្គំមិនបានប្រាប់ពួកអ្នកនាំសារដែលព្រះករុណាបានចាត់ឲ្យទៅជួបទូលបង្គំទេឬថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមទូលស្ដេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានប្រាប់ដល់ពួកអ្នកនាំសារដែលទ្រង់បានត្រាស់ប្រើ ឲ្យទៅឯទូលបង្គំទេឬអី ថា អាល់គីតាប បាឡាមជម្រាបស្តេចវិញថា៖ «ខ្ញុំបានប្រាប់អស់អ្នកដែលស្តេចចាត់ឲ្យទៅជួបខ្ញុំ រួចហើយថា |
ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។
បាឡាមទូលទៅបាឡាកថា៖ «មើល៍ ទូលបង្គំបានមកគាល់ព្រះករុណាហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន? ពាក្យណាដែលព្រះទ្រង់ដាក់នៅក្នុងមាត់ទូលបង្គំ ពាក្យនោះហើយដែលទូលបង្គំត្រូវតែនិយាយ»។
ឥឡូវនេះ ចូរលោករត់ទៅកន្លែងលោកវិញទៅ! យើងបានគិតថា "យើងនឹងលើកលោកឲ្យមានសក្តិយសជាធំ" តែព្រះយេហូវ៉ាបានឃាត់មិនឲ្យលោកមានសក្តិយសទេ»។