ប៉ុន្តែ មីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះ»។
ជនគណនា 23:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បាឡាមទូលឆ្លើយថា៖ «តើទូលបង្គំមិនបានទូលព្រះករុណាថា "សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម"ទេឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។ អាល់គីតាប បាឡាមតបថា៖ «ខ្ញុំបានជម្រាបស្តេចរួចហើយថា ខ្ញុំនឹងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។ |
ប៉ុន្តែ មីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះ»។
តែមីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង»។
ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។
បាឡាមទូលទៅបាឡាកថា៖ «មើល៍ ទូលបង្គំបានមកគាល់ព្រះករុណាហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន? ពាក្យណាដែលព្រះទ្រង់ដាក់នៅក្នុងមាត់ទូលបង្គំ ពាក្យនោះហើយដែលទូលបង្គំត្រូវតែនិយាយ»។
គាត់ក៏មកជួបបាឡាកដែលកំពុងឈរក្បែរតង្វាយដុត ទាំងមានមន្ត្រីសាសន៍ម៉ូអាប់នៅជាមួយ។ បាឡាកសួរថា៖ «តើព្រះយេហូវ៉ាមានព្រះបន្ទូលដូចម្ដេច?»
ពេលនោះ បាឡាកមានរាជឱង្ការទៅបាឡាមថា៖ «បើមិនដាក់បណ្ដាសាគេទេ ក៏មិនត្រូវឲ្យពរគេដែរ»។
បាឡាកមានរាជឱង្ការទៅបាឡាមថា៖ «ចូរមក យើងនឹងនាំលោកទៅកន្លែងមួយទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យឲ្យលោកដាក់បណ្ដាសាពួកគេពីទីនោះឲ្យយើង»។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបទូលបង្គំ។ សេចក្ដីណាដែលព្រះអង្គបង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលថ្វាយព្រះករុណា»។ គាត់ក៏ឡើងទៅលើទីខ្ពស់
ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។