បាឡាមឆ្លើយទៅគេថា៖ «សូមស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងឆ្លើយប្រាប់អស់លោកវិញ តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមន្រ្ដីរបស់សាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយបាឡាម។
ជនគណនា 23:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅជួបព្រះយេហូវ៉ានៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន អាល់គីតាប បាឡាមជម្រាបស្តេចថា៖ «សូមស្តេចនៅទីនេះក្បែរគូរបានដុតរបស់ស្តេច ខ្ញុំនឹងចេញទៅជួបអុលឡោះ»។ |
បាឡាមឆ្លើយទៅគេថា៖ «សូមស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងឆ្លើយប្រាប់អស់លោកវិញ តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមន្រ្ដីរបស់សាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយបាឡាម។
ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
ព្រះយេហូវ៉ាយាងមកជួបបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់របស់គាត់ រួចប្រាប់ថា៖ «ចូរវិលទៅជួបបាឡាក ហើយអ្នកត្រូវនិយាយពាក្យនេះ»។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបទូលបង្គំ។ សេចក្ដីណាដែលព្រះអង្គបង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលថ្វាយព្រះករុណា»។ គាត់ក៏ឡើងទៅលើទីខ្ពស់
តែយើ់ងមិនព្រមស្តាប់ពាក្យបាឡាមទេ ដូច្នេះ គាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់គេ។