Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:15 - អាល់គីតាប

15 បាឡាម​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​នៅ​ទី​នេះ​ក្បែរ​គូរបាន​ដុត​របស់​ស្តេច ខ្ញុំ​នឹង​ចេញ​ទៅ​ជួប​អុលឡោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ​ជួប​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ចាំ​ទូលបង្គំ​ទៅ​ជួប​នឹង​ព្រះ​សិន

សូមមើលជំពូក ចម្លង




ជន‌គណនា 23:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​បាឡាម។


ស្តេច​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្តេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នី​មួយៗ ស្តេច​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។


អុលឡោះ‌តាអាឡា​មក​ជួប​បាឡាម ទ្រង់​ប្រាប់​គាត់​អំពី​សេចក្តី​ដែល​គាត់​ត្រូវ​ថ្លែង ហើយ​ឲ្យ​គាត់​វិល​ទៅ​ជួប​ស្តេច​បាឡាក់​វិញ ដើម្បី​ថ្លែង​បន្ទូល​នេះ។


បាឡាម​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​នៅ​ក្បែរ​គូរបាន​ដុត​របស់​ស្តេច​នេះ​ហើយ ខ្ញុំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែលអុលឡោះ‌តាអាឡា​មក​ជួប​ខ្ញុំ។ ពេល​អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណាៗ​នោះ ខ្ញុំ​នឹង​នាំ​យក​មក​ជម្រាប​ស្តេច»។ បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។


ប៉ុន្តែ យើង​មិន​ព្រម​ស្តាប់​ពាក្យ​បាឡាម​ទេ គឺ​គាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​បាឡាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម