ហើយបានតាំងអ្នកដទៃឲ្យធ្វើជាសង្ឃវិញ នៅតាមកន្លែងទីខ្ពស់ មានរូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានសូន្យ។
ជនគណនា 22:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ បាឡាកបាននាំបាឡាមឡើងទៅបាម៉ុត-បាល ហើយនៅកន្លែងនោះ គាត់អាចឃើញប្រជាជនអ៊ីស្រាអែល មួយភាគ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រឹកឡើង ព្រះបាទបាឡាក់បាននាំលោកបាឡាមឡើងទៅបាម៉ុត-បាល។ នៅកន្លែងនោះ លោកអាចមើលឃើញប្រជាជនអ៊ីស្រាអែលមួយចំនួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែក បាឡាកទ្រង់នាំយកបាឡាមឡើងទៅលើអស់ទាំងទីខ្ពស់របស់ផងព្រះបាល ហើយពីទីនោះគាត់ក៏ឃើញចុងបំផុតនៃពួកសាសន៍អ៊ីស្រាអែល។ អាល់គីតាប លុះព្រឹកឡើង ស្តេចបាឡាក់បាននាំបាឡាមឡើងទៅបាម៉ុត–បាល។ នៅកន្លែងនោះគាត់អាចមើលឃើញប្រជាជនអ៊ីស្រអែលមួយចំនួន។ |
ហើយបានតាំងអ្នកដទៃឲ្យធ្វើជាសង្ឃវិញ នៅតាមកន្លែងទីខ្ពស់ មានរូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានសូន្យ។
គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។
មួយទៀតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយតង្វាយនៅលើទីខ្ពស់ និងអ្នកដែលដុតកំញានថ្វាយដល់ព្រះរបស់ខ្លួននៅក្នុងស្រុកម៉ូអាប់ទៀតហើយ។
ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្ដាតភ្លើងពីទីក្រុងរបស់ស៊ីហុន។ ភ្លើងនោះបានបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ ហើយបានលេបត្របាក់ ទីខ្ពស់ៗរបស់ស្ទឹងអើណូន។
បាឡាកបានថ្វាយគោ និងចៀមជាយញ្ញបូជា ហើយផ្ញើទៅឲ្យបាឡាម និងទៅឲ្យពួកមន្ត្រីដែលនៅជាមួយគាត់។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលពីរឲ្យទូលបង្គំផង»។
បន្ទាប់មក បាឡាកមានរាជឱង្ការទៅគាត់ថា៖ «សូមមកជាមួយយើង ទៅកន្លែងមួយទៀតដែលលោកអាចមើលគេឃើញ លោកនឹងឃើញពួកគេតែមួយភាគប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ ដូច្នេះ សូមលោកដាក់បណ្ដាសាគេពីទីនោះឲ្យយើង»។
ត្រូវបំផ្លាញទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នានឹងបណ្តេញចេញ ជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះរបស់គេ នៅលើភ្នំធំ ភ្នំតូច និងនៅក្រោមអស់ទាំងដើមឈើដែលមានស្លឹកខៀវខ្ចី កុំឲ្យសល់ឡើយ។