Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «សូម​មក​ជា‌មួយ​យើង ទៅ​កន្លែង​មួយ​ទៀត​ដែល​លោក​អាច​មើល​គេ​ឃើញ លោក​នឹង​ឃើញ​ពួក‌គេ​តែ​មួយ​ភាគ​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ ដូច្នេះ សូម​លោក​ដាក់​បណ្ដា‌សា​គេ​ពី​ទី​នោះ​ឲ្យ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​បាឡាក​មាន​បន្ទូល​នឹង​គាត់​ថា ចូរ​មក​ជា​មួយ​នឹង​អញ ទៅ​ឯ​កន្លែង​១​ទៀត ជា​កន្លែង​ដែល​ល្មម​ឲ្យ​ឯង​មើល​គេ​ឃើញ ឯង​នឹង​ឃើញ​តែ​ពួក​គេ​ខាង​ចុង​បង្អស់ ឥត​ឃើញ​ទាំង​អស់​ទេ រួច​ចូរ​ឯង​ដាក់​បណ្តាសា​គេ​ពី​ទី​នោះ​ឲ្យ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​បាឡាក់​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ សូម​អ្នក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​អ្នក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ អ្នក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ អ្នក​ត្រូវ​តែ​ដាក់​បណ្តា​សា​ពួក​គេ​ឲ្យ​យើង»។

សូមមើលជំពូក ចម្លង




ជន‌គណនា 23:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​ទូល​ស្តេច​របស់​ខ្លួន​ថា៖ «ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា។ ដូច្នេះ សូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ។


គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់ បាន​ចូល​មក​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ពួក​ស៊ីរី​បាន​និយាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​ស្រុក​វាល​ទេ បាន​ជា​យើង​នឹង​ប្រគល់​ហ្វូង​ទ័ព​ធំ​ទាំង​នេះ មក​ក្នុង​កណ្ដាប់​ដៃ​ឯង ហើយ​ឯង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


វា​ចូល​ចិត្ត​ជេរ​ប្រទេច សូម​ឲ្យ​បណ្ដាសា​ធ្លាក់​លើ​វាចុះ! វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ សូម​ឲ្យ​ការ​ជូន​ពរ​ស្ថិត​នៅ​ឆ្ងាយ​ពី​វា!


ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


នៅ​ថ្ងៃ​បន្ទាប់ បាឡាក​បាន​នាំ​បាឡាម​ឡើង​ទៅ​បាម៉ុត-បាល ហើយ​នៅ​កន្លែង​នោះ គាត់​អាច​ឃើញ​ប្រជាជន​អ៊ីស្រា‌អែល មួយ​ភាគ។


សូម​អញ្ជើញ​មក​ឥឡូវ ដើម្បី​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ឲ្យ​យើង ព្រោះ​គេ​ពូកែ​ជាង​យើង ប្រហែល​ជា​យើង​អាច​នឹង​ឈ្នះ​គេ​បាន ហើយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​នេះ ដ្បិត​យើង​ដឹង​ថា អ្នក​ណា​ដែល​លោក​ឲ្យ​ពរ អ្នក​នោះ​បាន​ពរ ហើយ​អ្នក​ណា​ដែល​លោក​ដាក់​បណ្ដា‌សា អ្នក​នោះ​ក៏​ត្រូវ​បណ្ដា‌សា​មែន»។


គាត់​ទូល​ឆ្លើយ​ថា៖ «តើ​មិន​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រយ័ត្ន​នឹង​និយាយ​តែ​សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​ក្នុង​មាត់​ទូល‌បង្គំ​ទេ​ឬ?»


ស្ដេច​ក៏​នាំ​គាត់​ទៅ​កាន់​វាល​សូភិម គឺ​ទៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយ​សង់​អាស‌នា​ប្រាំពីរ រួច​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ។


បន្ទាប់​មក បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអរ មក​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម