Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ដល់​ថ្ងៃ​ស្អែក បាឡាក​ទ្រង់​នាំ​យក​បាឡាម​ឡើង​ទៅ​លើ​អស់​ទាំង​ទី​ខ្ពស់​របស់​ផង​ព្រះ​បាល ហើយ​ពី​ទី​នោះ​គាត់​ក៏​ឃើញ​ចុង​បំផុត​នៃ​ពួក​សាសន៍​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 នៅ​ថ្ងៃ​បន្ទាប់ បាឡាក​បាន​នាំ​បាឡាម​ឡើង​ទៅ​បាម៉ុត-បាល ហើយ​នៅ​កន្លែង​នោះ គាត់​អាច​ឃើញ​ប្រជាជន​អ៊ីស្រា‌អែល មួយ​ភាគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​បាម៉ុត-‌បាល។ នៅ​កន្លែង​នោះ លោក​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 លុះ​ព្រឹក​ឡើង ស្តេច​បាឡាក់​បាន​នាំ​បាឡាម​ឡើងទៅ​បាម៉ុត–បាល។ នៅ​កន្លែង​នោះ​គាត់​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:41
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក៏​តាំង​ពួក​អ្នក​ដទៃ​ឡើង​ជា​សង្ឃ​វិញ សំរាប់​អស់​ទាំង​ទី​ខ្ពស់ រូប​ពពែ​ឈ្មោល នឹង​កូន​គោ ដែល​ទ្រង់​បាន​ធ្វើ


គេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះ‌បាល​សំរាប់​នឹង​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌បាល ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​អញ​ដែរ


មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​ដង្វាយ​នៅ​លើ​ទី​ខ្ពស់ នឹង​អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ខ្លួន នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀត។


ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្តាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន ភ្លើង​នោះ​បាន​ឆេះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ពួក​ម្ចាស់​ទី​ខ្ពស់​របស់​ស្ទឹង​អើណូន


នោះ​បាឡាក​ទ្រង់​ថ្វាយ​គោ នឹង​ចៀម​ជា​យញ្ញ‌បូជា រួច​ផ្ញើ​ទៅ​ឲ្យ​បាឡាម នឹង​ពួក​មេ​ដែល​នៅ​ជា​មួយ​នឹង​គាត់។


នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧​ផង


រួច​បាឡាក​មាន​បន្ទូល​នឹង​គាត់​ថា ចូរ​មក​ជា​មួយ​នឹង​អញ ទៅ​ឯ​កន្លែង​១​ទៀត ជា​កន្លែង​ដែល​ល្មម​ឲ្យ​ឯង​មើល​គេ​ឃើញ ឯង​នឹង​ឃើញ​តែ​ពួក​គេ​ខាង​ចុង​បង្អស់ ឥត​ឃើញ​ទាំង​អស់​ទេ រួច​ចូរ​ឯង​ដាក់​បណ្តាសា​គេ​ពី​ទី​នោះ​ឲ្យ​អញ


គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គ្រប់​ទី​កន្លែង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​បណ្តេញ​ចេញ​នោះ​ជា​កុំ​ខាន គឺ​ជា​កន្លែង​ដែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នៅ​លើ​ភ្នំ​ធំ​តូច ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម