តែមីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង»។
ជនគណនា 22:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតារបស់ព្រះយេហូវ៉ាពោលទៅកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនេះចុះ ប៉ុន្តែ ត្រូវនិយាយតែពាក្យណាដែលខ្ញុំប្រាប់អ្នកប៉ុណ្ណោះ»។ ដូច្នេះ បាឡាមក៏បន្ដដំណើរជាមួយពួកមន្រ្តីរបស់បាឡាកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទេវតានៃព្រះយេហូវ៉ាមានបន្ទូលតបថា ចូរទៅជាមួយនឹងគេចុះ ប៉ុន្តែ ត្រូវឲ្យឯងនិយាយតែពាក្យដែលអញប្រាប់ដល់ឯងប៉ុណ្ណោះ ដូច្នេះ បាឡាមក៏ទៅជាមួយនឹងពួកមេរបស់បាឡាកទៅ។ អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលមកកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្តីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ បាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ស្តេចបាឡាក់។ |
តែមីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង»។
ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
កាលបាឡាកឮថា បាឡាមមកដល់ហើយ ស្ដេចក៏ចេញទៅជួបគាត់នៅទីក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ត្រង់ចំណុចមួយក្បែរជាយដែន។
តែយើ់ងមិនព្រមស្តាប់ពាក្យបាឡាមទេ ដូច្នេះ គាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់គេ។