ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
ជនគណនា 22:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងនឹងលើកលោកជាធំ ហើយអ្វីៗដែលលោកបង្គាប់ដល់យើង នោះយើងនឹងធ្វើតាមទាំងអស់។ សូមមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ អាល់គីតាប ដ្បិតយើងបានលើកកិត្តិយសអ្នកច្រើនណាស់ ហើយបើអ្នកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមអញ្ជើញមកជួយដាក់បណ្តាសាជនជាតិនេះឲ្យយើងផង”»។ |
ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
ពេលនោះ ហាបូណា ជាមហាតលិកមួយរូបរបស់ស្ដេច ទូលថា៖ «មើលហ្ន៍ មានបង្គោលមួយកម្ពស់ហាសិបហត្ថនៅផ្ទះលោកហាម៉ាន ដែលលោកហាម៉ានបានរៀបចំសម្រាប់ព្យួរកលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះករុណា»។ ស្ដេចមានរាជឱង្ការថា៖ «យកជននេះ ទៅព្យួរកនៅលើបង្គោលនោះទៅ»។
ពួកគេចូលមកដល់បាឡាម ហើយជម្រាបគាត់ថា៖ «បាឡាកជាបុត្រាស៊ីបព័រមានរាជឱង្ការដូច្នេះថា "សូមកុំឲ្យមានអ្វីរាំងរាលោកមិនឲ្យមកជួបយើងឡើយ
បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?»
សូមអញ្ជើញមកឥឡូវ ដើម្បីដាក់បណ្ដាសាប្រជាជននេះឲ្យយើង ព្រោះគេពូកែជាងយើង ប្រហែលជាយើងអាចនឹងឈ្នះគេបាន ហើយបណ្តេញគេចេញពីស្រុកនេះ ដ្បិតយើងដឹងថា អ្នកណាដែលលោកឲ្យពរ អ្នកនោះបានពរ ហើយអ្នកណាដែលលោកដាក់បណ្ដាសា អ្នកនោះក៏ត្រូវបណ្ដាសាមែន»។
ឥឡូវនេះ ចូរលោករត់ទៅកន្លែងលោកវិញទៅ! យើងបានគិតថា "យើងនឹងលើកលោកឲ្យមានសក្តិយសជាធំ" តែព្រះយេហូវ៉ាបានឃាត់មិនឲ្យលោកមានសក្តិយសទេ»។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
«ត្រូវរាប់ប្រាំពីរសប្ដាហ៍ គឺរាប់ប្រាំពីរសប្ដាហ៍នោះ ចាប់តាំងពីពេលលូកកណ្តៀវទៅច្រូតស្រូវមុនដំបូង។