Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​អញ្ជើញ​មក​ឥឡូវ ដើម្បី​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ឲ្យ​យើង ព្រោះ​គេ​ពូកែ​ជាង​យើង ប្រហែល​ជា​យើង​អាច​នឹង​ឈ្នះ​គេ​បាន ហើយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​នេះ ដ្បិត​យើង​ដឹង​ថា អ្នក​ណា​ដែល​លោក​ឲ្យ​ពរ អ្នក​នោះ​បាន​ពរ ហើយ​អ្នក​ណា​ដែល​លោក​ដាក់​បណ្ដា‌សា អ្នក​នោះ​ក៏​ត្រូវ​បណ្ដា‌សា​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​នឹង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដូច្នេះ សូម​អ្នក​អញ្ជើញ​មក​ដាក់​បណ្តាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​អ្នក​ដាក់​បណ្តា‌សា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​អ្នក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​អ្នក​ដាក់​បណ្តាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្តាសា​មិន​ខាន»។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:6
23 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ដាក់​បណ្ដា‌សា​ដល់​អស់​អ្នក​ណា​ដែលដាក់​បណ្ដា​សា​អ្នក គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក»។


សូម​ឲ្យ​មាន​ប្រជាជន​នានា​បម្រើ​កូន ហើយ​ជាតិ​សាសន៍​ផ្សេងៗ ក្រាប​ចុះ​ចំពោះ​កូន។ សូម​ឲ្យ​កូន​បាន​ទៅ​ជា​ចៅ‌ហ្វាយ លើ​បង‌ប្អូន​របស់​កូន ហើយ​ឲ្យ​កូន​ពោះ​មួយ​ជាមួយ​កូន បាន​ក្រាប​គោរព​ដល់​កូន សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន ហើយ​ឲ្យ​បាន​ពរ ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន»។


រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកា‌យ៉ា​មក ក៏​ប្រាប់​គាត់​ថា៖ «មើល៍! ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ថ្លែងទំនាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ»។


ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​បួនរយ​នាក់​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»


ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។


ដ្បិត​ពួក​គេ​មិន​បាន​យក​នំប៉័ង និង​ទឹក​មក​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្ដា‌សា​ដល់​ពួក​គេ​វិញ ប៉ុន្តែ ព្រះ​នៃ​យើង​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​វិញ។


ទុក​ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​ព្រះ‌អង្គ​វិញ​នឹង​ប្រទាន​ពរ! កាល​ណា​គេ​ងើប​ឡើង គេ​នឹង​ត្រូវ​ខ្មាស តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ។


ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​បណ្ដាសា​ឥត​ហេតុ ក៏​មិន​ទំ​ជាប់​យ៉ាង​នោះ​ដែរ


គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។


ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជាមួយ​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ដែរ ដ្បិត​គេ​មាន​ពរ​ហើយ»។


ដ្បិត​យើង​នឹង​លើក​លោក​ជា​ធំ ហើយ​អ្វីៗ​ដែល​លោក​បង្គាប់​ដល់​យើង នោះ​យើង​នឹង​ធ្វើ​តាម​ទាំង​អស់។ សូម​មក​ដាក់​បណ្ដា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង"»។


បន្ទាប់​មក បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «សូម​មក​ជា‌មួយ​យើង ទៅ​កន្លែង​មួយ​ទៀត​ដែល​លោក​អាច​មើល​គេ​ឃើញ លោក​នឹង​ឃើញ​ពួក‌គេ​តែ​មួយ​ភាគ​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ ដូច្នេះ សូម​លោក​ដាក់​បណ្ដា‌សា​គេ​ពី​ទី​នោះ​ឲ្យ​យើង»។


បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «ចូរ​មក យើង​នឹង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​លោក​ដាក់​បណ្ដា‌សា​ពួកគេ​ពី​ទី​នោះ​ឲ្យ​យើង»។


គេ​បាន​ក្រាប គេ​ដេក​ដូច​ជា​សិង្ហ​ឈ្មោល ក៏​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​នឹង​ហ៊ាន​ដាស់​គេ​ឡើង? មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្ដា‌សា​អ្នក អ្នក​នោះ​ត្រូវ​បណ្ដា‌សា​មិន​ខាន»។


មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។


ព្រោះ​កាល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​គេ​មិន​បាន​យក​អាហារ និង​ទឹក​មក​ទទួល​អ្នក​តាម​ផ្លូវ​ទេ ហើយ​គេ​បាន​ជួល​បាឡាម ជា​កូន​បេអ៊រ មក​ពី​ពេថោរ នៅ​ស្រុក​មេសូ‌ប៉ូ‌តាមា ដើម្បី​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា។


បន្ទាប់​មក បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអរ មក​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា


រួច​និយាយ​ទៅ​ដាវីឌ​ថា៖ «តើ​យើង​ជា​ឆ្កែ​ឬ បាន​ជា​ឯង​មក​ជួប​យើង​ទាំង​កាន់​ដំបង​ដូច្នេះ?»។ ហើយ​ក៏​ប្រទេច​ផ្ដាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម